អន្តរជាតិ ៖ នាថ្ងៃទី១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Brett Smiley អភិបាលក្រុងProvidence រដ្ឋរ៉ូដអាយឡែន សហរដ្ឋអាមេរិកបានប្រកាសពីសភាពការណ៍ថ្មីបំផុតនៃហេតុការណ៍បាញ់ប្រហារដែលកើតឡើងនៅសកលវិទ្យាល័យ Brown ក្នុងសន្និសីទសារព័ត៌មាន ។
លោក Brett Smiley បានបញ្ជាក់ថា នៅរសៀលថ្ងៃដដែល មនុស្សពីរនាក់ត្រូវបាញ់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះ ក្រៅពីនេះ មានមនុស្ស៨នាក់ទៀតត្រូវបានរងរបួស កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។ លោក Brett Smiley បានសង្កត់ធ្ងន់ថា តួលេខនេះជាការស្ថិតិបឋម ចំនួនតួលេខអាចនិងមានការកើនឡើងជាបន្តបន្តាប់នាពេលខាងមុខ ។
ជាមួយគ្នានេះដែរ សន្និសីទសារព័ត៌មានក៏បានប្រកាសថា បច្ចុប្បន្ននេះ ខ្មាន់កាំភ្លើងមិនទាន់ត្រូវបានចាប់មកផ្តន្ទាទោសនៅឡើយទេ ។សកលវិទ្យាល័យ Brown និងតំបន់នៅជុំវិញបន្តអនុវត្តបទបញ្ជា“រកទីជម្រកនៅនឹងកន្លែង” ប្រជាពលរដ្ឋរស់នៅទីក្រុង គ្រូបង្រៀននិងនិស្សិតត្រូវបានស្នើសុំឱ្យស្ថិតក្នុងបន្ទប់ និងឆ្ងាយពីកន្លែងកើតហេតុ ព្រមទាំងត្រូវគោរពតាមការណែនាំខាងសុវត្ថិភាពរបស់មន្រ្តីអនុវត្តច្បាប់ ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច