ទីក្រុងបាងកក ៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានរកមុខអ្នកទទួលខុសត្រូវ ក្រោយលោក អានុទីន ទាត់ចោលការអំពាវនាវឱ្យមានបទឈប់បាញ់ជាមួយកម្ពុជាវ!
បើយោងតាម(Reuters) បានផ្សាយថា ៖ អ្នកនាំពាក្យសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថាលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បី បញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបន្តថា ៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រម បញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីសៅរ៍ម្សិលមិញ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។
ខណៈសម្ដេចធិបតីបង្ហាញការស្វាគមន៍ការអំពាវនាវរបស់ លោក អាន់វ៉ា លោក អានុទីនឯណោះវិញបានសម្រេចចិត្តបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវឱ្យត្រឡប់ទៅរកបទឈប់បាញ់បញ្ចប់ជម្លោះជាមួយកម្ពុជា៕

ប្រភព ៖ (Reuters)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច