ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ សម្តេចតេជោ ៖ ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ធនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នៅយប់នេះបង្ហោះថា ៖ ម្សិលមិញខ្ញុំបានបង្ហោះសារមួយជូនយោបល់ចំពោះរាជរដ្ឋាភិបាលចំពោះ

ករណីប្រជាជនកម្ពុជានិងប្រជាជនថៃធ្វើដំណើរឆ្លងកាត់តាមព្រំដែនគោកគួរត្រូវបានផ្អាកដើម្បីធានាសុវត្ថិភាពទាំងប្រជាជនកម្ពុជានិងទាំងប្រជាជនថៃ។

អាចមានការភាន់ច្រឡំឬចង់បង្កររឿង

ពីភាគីម្ខាងទៀតដែលគិតថាយើងមិន

អនុញ្ញាតិឲ្យប្រជាជនថៃវឹលត្រឡប់ទៅ

ប្រទេសវិញ។

សម្តេចបន្តថា ៖ ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថាការផ្អាកការធ្វើដំណើរគឺគួរធ្វើតែតាមផ្លូវគោកប៉ុណ្ណោះព្រោះការប្រយុទ្ទនិងការឈ្លានពានមានទូទាំងព្រំដែនគោកទៅហើយបន្ថែមដោយផ្នែកមួយនៃតំបន់សមុទ្រ។

សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស

នូវតែអាចធ្វើដំណើរបានធម្មតាព្រោះ

គ្មានការប្រយុទ្ធនៅព្រលានយន្តហោះ

ទេ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាជនថៃដែលកំពុងរស់នៅកម្ពុជា

អាចចាកចេញពីកម្ពុជាតាមផ្លូវអាកាស

នៅភ្នំពេញឬនៅសៀមរាប។សម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅជិតព្រំដែនវៀតណាមអាចចេញទៅតាមវៀតណាមហើយរកវិធីធ្វើដំណើរទៅ

កាន់ប្រទេសថៃវិញ។

ឯប្រជាជនកម្ពុជាប្រសិនចង់មកកម្ពុជា

ក៏ត្រូវធ្វើដំណើរត្រឡប់មកកម្ពុជាវិញ

តាមផ្លូវអាកាសនៅទីកន្លែងដែលមាន

ជើងហោះហើរមកកម្ពុជា។

ខ្ញុំសូមបញ្ជាក់សារជាថ្មីថាយើងមិនបានហាមឃាត់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាឬប្រជាជនថៃនោះឡើយ។អ្វីដែលយើងសូមឲ្យផ្អាកគឺការ

ធ្វើដំណើរតាមផ្លូវគោកដែលជាចំណុចគ្រោះថ្នាក់ដល់ជិវិតប្រជាជន។

សូមពិនិត្យឡើងនូវសាររបស់ខ្ញុំម្សឹលមុិញ!និងសូមកុំយកបំណងល្អរបស់ខ្ញុំដើម្បីការពារជិវិតមនុស្សទាំងជនជាតិខ្មែរទាំងជនជាតិថៃមកវាយប្រហារលើខ្ញុំបែបនេះ៕

ដោយ ៖ សិលា


ចែករំលែក៖