ខេត្តពោធិ៍សាត់៖ បុរសម្នាក់មានប្រពន្ធកូនទៅហើយនោះបានឃើញក្មេងស្រីខ្មែរអិស្លាមរស់នៅភូមិជាមួយគ្នា ក៏បានទាញដៃនាងដាក់លើម៉ូតូដឹកយកទៅរំលោភបានសម្រេចកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅម្តុំចម្ការដំឡុងខ្នងពពូលស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួនក្រោយពី រំលោភកុមារីរួចនោះឈ្មោះ រ៉ សាលី អាយុ ៣០ឆ្នាំ ចំណែកក្មេងស្រីឈ្មោះព.ស.គ.ណ អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា ស្ថិត ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ។
លោក តូ តុងអេង នគរបាលបច្ចេក ទេសវិទ្យាសាស្ត្រខេត្តពោធិ៍សាត់ដែលបាន ពិនិត្យក្មេងស្រីរងគ្រោះនៅប៉ុស្តិ៍នគរបាល រដ្ឋបាលរលាបបានឲ្យដឹងថា នៅមុនពេល កើតហេតុនាងបានឃើញជនសង្ស័យបើក ម៉ូតូឌុបត្រីលក់ក្នុងភូមិ ហើយជិះមកក្បែរ នាង ។ នៅពេលនោះនាងកំពុងដើរតាម ផ្លូវរួចគេក៏បបួលនិងសួរនាងថា តើជិះម៉ូតូ ទៅលេងផ្ទះយាយរ៉ែន សំអាង នៅចុងភូមិ ជាមួយគេដែរឬទេ? ពេលនោះនាងឆ្លើយបដិ សេធមិនទៅជាមួយជនសង្ស័យឡើយ ដោយនាងថា ចាំទៅជាមួយបងប្រុសរបស់ នាងវិញ ។ ស្របពេលនោះជនសង្ស័យក៏ បានឈប់ម៉ូតូដោយចាប់ទាញដៃនាងឡើង ជិះម៉ូតូជាមួយគេ ហើយក៏បើកម៉ូតូយ៉ាង លឿនដោយមិនសំដៅទៅផ្ទះយាយរ៉ែន សំអាង ឡើយ ។
សមត្ថកិច្ចបានបន្តថា នៅពេលឌុបកុមារី មកដល់ផ្លូវជាតិលេខ៥ហើយនោះជន សង្ស័យក៏បានឌុបនាងថាទៅលេងរង្វល់ មូលផ្តិល ។ ប៉ុន្តែពេលមកដល់រង្វង់មូល ផ្តិលស្រាប់តែគេបត់ទៅខាងត្បូងផ្លូវវិញ រួច ចូលតាមផ្លូវលំ លុះដល់ចម្ការដំឡូងជន សង្ស័យក៏បានឈប់ម៉ូតូរុញនាងទម្លាក់ទៅ ដី ។ ភ្លាមនោះជនសង្ស័យបានទះកំផ្លៀង កុមារី៣-៤ដៃទើបសម្រាតខោនាងរំលោភ តែម្តង ។
កុមារីរងគ្រោះបាននិយាយថា ក្រោយ ពេលជនសង្ស័យរំលោភនាងបានសម្រេច ហើយគេក៏បានទុកនាងចោលរួចឡើងជិះ ម៉ូតូទៅបាត់ ។ ចំណែកនាងខំប្រឹងក្រោក ដើរមកផ្លូវដើម្បីស្រែកឲ្យគេឯងជួយ ប៉ុន្តែ ពេលនោះជនសង្ស័យជិះម៉ូតូបានតែបន្តិច ក៏ធ្លាក់ច្រវាក់ម៉ូតូ។ ដោយសារភ័យពេកជន សង្ស័យក៏ទុកម៉ូតូចោលរត់ចូលព្រៃបាត់ តែម្តង ។
ដោយឡែកនាងនៅពេលដើរតាមផ្លូវក៏ជួបបុរស២នាក់គេបានសួរនាំនិងជួយនាង ហើយមួយសន្ទុះក្រោយមកក៏ឃើញនគរ បាលប៉ុស្តិ៍មូលដ្ឋានមកយកនាងរួមនឹងវត្ថុ តាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប។
លោក តូ តុងអេង បានបញ្ជាក់បន្ថែម ថា ជនរងគ្រោះត្រូវបានជនសង្ស័យប្រើ ហិង្សាចាប់រំលោភទាល់តែសម្រេចដោយ មានស្នាមបែកបបូរមាត់បន្តិចបន្តួច។ ទោះ បីយ៉ាងណាក៏ដោយករណីនេះសមត្ថកិច្ច នឹងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ឲ្យទាល់តែ បាន ៕ សហការី