ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ឃាត់រថយន្តដឹកឈើអារមួយគ្រឿងប្រគល់ឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាព្រឹកម៉ោង៥និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានចុះឃាត់រថយន្តដឹកឈើអារមួយគ្រឿងប្រគល់ឲ្យខ័ណ្ឌរដ្ឋបាលព្រៃឈើ  ។

ការចាប់រថយន្តខាងលើធ្វើឡើងនៅចំណុចផ្លូវកៅស៊ូលេខ១៥៥  ចន្លោះបង្គោលគីឡូម៉ែត្រ០០១ ភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍ថា គេនៅមិនទាន់ដឹងចំនួនឈើនេះនៅឡើយទេ ប៉ុន្តែគេប៉ាន់ស្មានថា មានប្រមាណ៣៥ម៉ែត្រគូបចុះក្រោម ៕ ប៉ឹម ពិន

 

12 33 45


ចែករំលែក៖