ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីនាំគ្នាប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាប្រើប្រាស់គ្រឿងញៀនដាក់ក្នុងដប ។

ករណីឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៦ នៅចំណុច គល់ស្ពានអាកាស៧មករា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួន គឺសមត្ថបានល្បាតតាមបណ្ដោយផ្លូវសហពន្ឌរុស្ស៊ី លុះមកដល់ចំណុច ខាងលើ ក៏ឃើញជនសង្ស័យទាំង៥ នាក់ជិះមានម៉ូូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D 2706 ជិះគ្នា៣នាក់ និង១គ្រឿងទៀត ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FT 7834 ជិះគ្នាពីរនាក់បាន ឆ្លងកាត់គោលដៅល្បាត ក៏ឃាត់ដើម្បីឆែកឆេរ ហើយរកឃើញមានដបទឹកសុទ្ធដែលពួកគេប្រើប្រាស់គ្រឿងញៀនរួចទើបសមត្ថកិច្ចឃាត់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា

img-20161008-wa0015 img-20161008-wa0016 img-20161008-wa0013 img-20161008-wa0014


ចែករំលែក៖