អន្តរជាតិ ៖ ពេល ថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធាន រដ្ឋ ចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបាន ផ្តល់ អនុសាសន៍ ណែនាំសំខាន់ស្តីពីការងារអប់រំគំនិត និងសីលធម៌របស់ អនីតិជន។
លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារអប់រំគំនិត និងសីលធម៌របស់ អនីតិជន ព្រម ទាំង បានចាត់វិធានការជាច្រើនដើម្បីជំរុញ ឱ្យ ការងារគ្រប់ ផ្នែក ទទួលបាន ការ រីក ចម្រើន និងសមិទ្ធផលថ្មី ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី ចាំបាច់ត្រូវអនុវត្តភារកិច្ចជាមូលដ្ឋាននៃការលើកកម្ពស់ការងារ អប់រំនិង បណ្តុះ បណ្តាល សីល ធម៌ ប្រកាន់ខ្ជាប់នូវការចាត់ទុក ការអប់រំគំនិត និងសីលធម៌របស់ អនីតិជន ជាភារកិច្ចយុទ្ធសាស្ត្រ និងជាការ ងារ ជា មូលដ្ឋាន ធ្វើ ឱ្យ មាន សុក្រឹតភាព នូវ យន្តការអប់រំដែលមានការ ចូលរួម ពី សាលារៀន គ្រួសារ និងសង្គម ដើម្បី អប់រំនិងណែនាំអនីតិជនឱ្យមាន ឧត្តមគតិដ៏ខ្ពង់ខ្ពស់ អនុវត្តគុណ តម្លៃស្នូលនៃ សង្គមនិយម បណ្តុះបណ្តាល ឱ្យ មាន សីលធម៌ល្អ និង ទម្លាប់ ល្អ ដើម្បី ក្លាយជាអ្នកកសាង និងអ្នកបន្ត វេននៃ សង្គមនិយមដ៏ ឆ្នើម ៕
ប្រភព ៖ (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច