ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីកមួយបន្ទាប់ពីមានជនបរទេសម្នាក់ បានសម្រេចចិត្តលោតសម្លាប់ខ្លួន ពីលើសណ្ឋាគារមួយកន្លែង ពីជាន់ទី ១៧ ចុះមកក្រោម បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង ១រសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ចំណុចសណ្ឋាគារ អិច វ័ន លើបណ្តោយផ្លូវព្រះសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ ជនជាតិបរទេស មានសម្បុរស ស្លៀកខោជើងខ្លី ពណ៍ត្រេអុី អាវយឺតដៃខ្លី ពណ៍ស ទើបតែមកជួលនៅចំណុច សណ្ឋាគារខាងលើនេះ ។
តាមបញ្ជាក់ពីនគរបាលជំនាញបានឲ្យដឹងថា មុនកើតហេតុ ជនបរទេសខាងលើនេះ មិនដឹងជាមានវិបត្តិអ្វីនោះឡើយ ទឹកមុខរាងក្រៀមក្រំ បានដើរចូលទៅកាន់សណ្ឋាគារ អិច វ័ន រួចធ្វើការជួលបន្ទប់ស្នាក់នៅជាន់ទី១៧ ។ ស្របពេលជនបរទេសរូបនោះ ចូលទៅខាងក្នុងបន្ទប់បានសន្ទុះក្រោយមក ក៏លោតចុះមកក្រោម បណ្តាលឲ្យស្លាប់ បែកក្បាលធ្លាយខួរតែម្តង ។ ភ្លាមៗ ប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកហ៊ុំព័ទ្ធទីតាំងខាងលើផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានរួមនគរបាលជំនាញ ចក្ខុកោសល្យវិច័យ បានយកសពទៅពិនិត្យនៅវត្ត ដើម្បីសន្និដ្ឋានស្វែងរកមូលហេតុផងដែរ ៕
ដោយ ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច