ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសជនមានច្រើនមុខ ដើម្បីចែវីរៈកងទ័ពជួរមុខ និងជនភៀសសឹក 

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌ គណៈ កម្មការផ្សារ,មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ សប្បុរសជននិងប្រជា ពលរដ្ឋជាច្រើននាក់ នៅរាជធានីភ្នំពេញ បានបន្តនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្ដយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើន។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ហួត ហៃ និងលោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

សប្បុរសជនយកមកប្រគល់ជូនថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌសែន សុខ រដ្ឋបាលខណ្ឌទួលគោក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារបន្លែច្បារអំពៅ គណៈកម្មការផ្សារអូឬស្សីនិងសប្បុរសជនមួយចំនួនទៀត។

លោក អ៊ឹមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន អរគុណចំពោះ រដ្ឋបាលខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈកម្មការផ្សារ អង្គភាព ស្ថាប័នរដ្ឋ សប្បុរស ជននិងប្រជាពលរដ្ឋជាច្រើននាក់នៅរាជធានីភ្នំពេញ ដែល បាននាំយកអំណោយមកជូនរដ្ឋបាលរាជធានី ដើម្បីយកទៅ ចែកជូនដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កង កម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

សូមបញ្ជាក់ថា៖ រយៈពេលនៃសង្គ្រាម ឈ្លានពានបូរណៈភាព ពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា ចាប់តាំពីថ្ងៃទី៧ ដល់២៣ ខែធ្នូ ឆ្នាំ២០២៥ រយៈពេល១៧ថ្ងៃ ពលរដ្ឋ ស្លូតត្រង់ ស្លាប់២១នាក់ រងរបួស ៨៣នាក់ ជនភៀសសឹក៥៤ ម៉ឺននាក់ មកតំបន់សុវត្ថិភាព នៅក្នុងនោះស្ដ្រី២៣ម៉ឺននាក់ កុមារ១៧ ម៉ឺននាក់ ខួចខាតផ្ទះប្រជាពលរដ្ឋ ១១៨ ខ្នងផ្ទះ សាលារៀន ៥ទីតាំង និងអគារដ្ឋបាលចំនួន១១ អគារ ។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំ ណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

ដោយ៖សំរិត


ចែករំលែក៖