ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសកម្ពុជា ណែនាំឱ្យផ្អាកធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ថៃ បន្ទាប់ពីបង្កការលំបាកដល់អ្នកដំណើរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានណែនាំឱ្យអ្នកដំណើរទាំងខ្មែរ និងបរទេស ផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន បន្ទាប់ពីថៃបានបង្កការលំបាកដល់ការធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃ។

ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការលំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមកប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»៕

ដោយ៖តារា


ចែករំលែក៖