ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ នាំយកស្បៀងអាហារ និងសម្ភារៈ ២៤មុខ ២កុងតឹន័រ របស់សប្បុរសជន ជូនវីរៈកងទ័ពជួរមុខ ខេត្ដព្រះវិហារ

ចែករំលែក៖

ភ្នំពេញ ៖  អំណោយរបស់សប្បុរសជន ជាស្បៀងអាហារ និងសម្ភារៈ គ្រឿឧបភោគ បរិភោគ ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញ ដឹកយកទៅប្រគល់ជួន វីរៈកង ទ័ពជួរមុខ និងវីរៈនគរបាលការពារព្រំដែន ខេត្តព្រះវិហារ ។

     អំណោយនិងសម្ភារៈខាងលើនេះ ត្រូវបានលោក  ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាល រាជនីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការ ងារ នាំយកមកប្រគលល់ជូន តំណាងវីរៈកងទ័ពជួរមុខ និងវីរៈនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ សម្រាប់បែង ចែកបន្តដែលជាលើកទី២៤ នៃអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ជាច្រើនមុខទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចែកចាយតាមគោលដៅសំខាន់ៗ ក្នុង ស្មារតីខ្មែរតែមួយ ។

    តំណាងវីរៈកងទ័ពជួរមុខ និងវីរៈនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ បានអរគុណចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាការ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ប្រពលរដ្ឋភៀសសឹកនិងវីរៈកងទ័ព ជួរមុខនិងក៏បានសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលបានចូលរួមបរិច្ចាគធនធាន តាមលទ្ធផលភាព មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។

     ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌ ត្រូវបាន លោកអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងលោក  ឃួង ស្រេង បានដឹកជញ្ជូនមកប្រគល់ មាននូវអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ 

   លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោក អភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពាន ទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។ 

   ក្នុងនាមតំណាងឱ្យអភិបាលរាជធានីភ្នំពេញ លោកក៏សូមឱ្យបងប្អូនវីរៈកងទ័ព និងប្រជាពលរដ្ឋ បន្តជឿទុកចិត្ត លើប្រ មុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ 

     សូមបញ្ជាក់ថា៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់តំបន់ និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានរបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា  សរុបចាប់ពីថ្ងៃទី៧ ខែធ្នូមកដល់ពេលនេះ មានពលរដ្ឋស្លាប់ចំនួន៣០នាក់ និងរបួសចំនួន៨៧នាក់។ ករណីពលរដ្ឋនៅជំរំភៀសសឹកសរុប ៦៣៦.៦៧៩នាក់ ក្នុងនោះស្ត្រី៣៣១.៨៥០នាក់ និងកុមារ ២០២.៤៥៥នាក់។  ការខូចខាត ទ្រព្យសម្បត្តិឯកជន រួមមាន ផ្ទះពលរដ្ឋ១២៤ខ្នង អគារឯកជន៦ទីតាំង អគារស្នាក់នៅ/សណ្ឋាគារ៥ទីតាំង ស្ថានីយ៍ប្រេង១ទីតាំង រថយន្ត២៧គ្រឿង ម៉ូតូ១គ្រឿង ទី លានទិញដំឡូង១កន្លែង អគារឃ្លាំងទំនិញ១កន្លែង បង្គោល អង់តែនទូរសព្ទ២កន្លែង។ ការខូចខាតទ្រព្យសម្បត្តិសាធារ ណៈ រួមមាន សាលារៀន៦កន្លែង មណ្ឌលសុខភាព២ កន្លែង អគារ១៣កន្លែង វត្ត៥កន្លែង សាលាឆទាន១កន្លែង រថយន្ត១ គ្រឿងប្រាសាទបុរាណមួយចំនួនស្ពាន៥កន្លែង ផ្សារ១ កន្លែង និងផ្លូវ២កន្លែង។ មកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងកន្លះលាននាក់រួមមានស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ ដែលបំផ្លាញផ្ទះសំបែង សាលារៀន និងភូមិករពួកគាត់ជាបន្តបន្ទាប់រួចទៅហើយ ៕ ដោយ សំរិត


ចែករំលែក៖