ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកពញាឮ ដកហូតថ្នាំញៀនម៉ាទឹកកក២២កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀនមួយ កាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ។

ក្រៅពីឃាត់ខ្លួនជនល្មើស សមត្ថកិច្ចបានដកហូតបានវត្ថុតាងជាក់ស្តែងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២២កញ្ចប់, ទូរសព្ទ័ដៃ០១គ្រឿង, កាបូប០១ដាក់លុយចំនួន០១, ប្រាក់រៀលចំនួន៥ម៉ឺនរៀល និងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ាត់ រ៉ូសាលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ។

ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានសមត្ថកិច្ចកំណត់និងតាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចចុះឃ្លាំមើលរហូតឈានដល់ឃាត់ខ្លួនជនល្មើស ដកហូតវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as d s


ចែករំលែក៖