ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងលក់ទឹកកកមួយកន្លែងរងការចោទប្រកាន់ថា កំពុងសាងសង់លើផ្លូវសារធារណៈ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលអាស្រ័យផលនេះ

ចែករំលែក៖

ខេត្តព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅក្នុងក្រុមទី០៣ ភូមិ២សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ក្រោយផ្សារលើក្រុងព្រះសីហនុ)បានស្នើឲ្យមន្ត្រីពាក់ព័ន្ឋ ជាពិសេសសាលាក្រុងព្រះសីហនុជួយសំរួលចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសំណង់ មួយកន្លែងដែលកំពុងសាងសង់នៅលើផ្លូវសាធារណៈ បង្កការព្រួយបារម្ភ ខណៈពេលមានអគ្គិភ័យជាយថាហេតុ ។

ក្រុមប្រជាពលរដ្ឋលោក ឡេង យូអ៊ី អ៊ូចិន្តា ប៊ុហុក និង នាក់ជៀវ តំណាងះឲ្យប្រជាពលរដ្ឋច្រើនគ្រួសារ បានស្នើយ៉ាងទទួចដល់ស្ថាប័ណ្ណពាក់ព័ន្ធ ជាពិសេសលោកអភិបាលក្រុង អ៊ី សុខឡេង សូមមេត្តា ចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីបើកផ្លូវកន្លែង (កំពុងធ្វើអាជីវកម្ម)ដែលមានទីតាំងស្ថិតក្នុងក្រុមទី៣ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានសាងសង់រំលោភលើផ្លូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បង្កផលប៉ះពាល់យ៉ាងធ្ងន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅខាងក្នុង ។ យោងតាមប្រភពដដែលបានបន្តទៀតថា ឈ្មោះហេង លួន និងប្រពន្ឋឈ្មោះ គៀត ចាន់បានសង់ តូបលក់ទឹក លើផ្លូវសាធារណៈ ដែលកំណត់ដោយ ប្លង់លក្ខណៈប្រព័ន្ឋ បើទោះបីជា ប្រជាពលរដ្ឋរស់នៅខាងក្នុងធ្វើការសម្របសម្រួល ជាពិសេសអាជ្ញាធរដែនដី ថ្នាក់សង្កាត់និងក្រុមការងារជំនាញចុះមកណែនាំ ក៏ក្រុមគ្រួសារមួយគ្រួសារនោះពុំស្តាប់ដែរ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងសារជាថ្មីម្តងទៀតទៅស្ថាប័ណ្ណពាក់ព័ន្ឋ ជួយដោះស្រាយដល់ពួកគាត់ផង ។

លោក ឈុន ជ្រាជាសមាជិក គណៈមេធាវីតំណាងឲ្យក្រុមប្រជាពលរដ្ឋខាងលើ បានគូសបញ្ជាក់ថា ការសាងសង់តូបទឹកកនេះវាពិតជាខុសច្បាប់ភូមិបាល ដែលបានកំណត់ មិនត្រឹមតែប៉ុណ្ណោះ វាបានកំណត់កំពុងរំលោភសិទ្ធិ រស់នៅរបស់អ្នកដទៃយ៉ាងពិតប្រាកដ។លោកបន្តថាខណះរដូវរំហើយជិតឈានមកដល់ ក៏ដូចដើម្បីអនុវត្តន៍សិទ្ធិបុគ្គលក្នុងការធ្វើដំណើរ បញ្ចៀសបាននូវហានិភ័យផ្សេងៗ ដូចជាអគ្គិភ័យជាដើមនោះ អាជ្ញាធរមិនគួរបណ្តែតបណ្តោយឲ្យបុគ្គលមួយគ្រួសារ ធ្វើអំពើខុសច្បាប់តទៅទៀតបាននោះទេ គួរតែដោះស្រាយបញ្ហានេះ អោយបានឆាប់ព្រោះខាងមន្ត្រីជំនាញបានបញ្ជាក់រួចហើយថា ទីតាំងតូបទឹកកកនេះ ស្ថិតនៅលើផ្លូវសាធារណៈយ៉ាងពិតប្រាកដ ។

លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ ទទួលបន្ទុកសំណង់បានអះអាងថា ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោក បានទទួលបានរួចហើយ ប៉ុន្តែលោកពុំទាន់បានចុះពិនិត្យនោះទេ លោកពុំទាន់ដឹងថា វាមានផលប៉ះពាល់ប៉ុន្មាននោះទេ រង់ចាំលោក ចុះពិនិត្យជាមុនសិនទើបដឹង ៕ ឆ្លាម សមុទ្រ

sihnaoik-4 sihnaoik-3 sihnaoik-2 sihnaoik-1


ចែករំលែក៖