ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់ ផឹកស្រាស្រវឹងដើរធ្លាក់ទឹកបឹង លង់ស្លាប់គ្មានអ្នកណាដឹង លុះព្រឹកឡើង គេប្រទះឃើញនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៨ ខែតុលាឆ្ឆ្នាំ ២០១៦ នៅចំណុចលូកន្ទីរ បឹងក្រញ៉ាក ភូមិកន្ទីរ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ខា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះផឹកស្រានៅក្នុងភូមិ លុះស្រវឹងក៏បានដើរត្រឡប់ទៅផ្ទះវិញ ពុំមានអ្នកណាដឹងថា ធ្លាក់បឹងនោះទេ លុះព្រឹកឡើងមិនឃើញ ក៏បានសួរនាំអ្នកជិតខាង តែពុំមានអ្នកណាឃើង ក៏នាំគ្នាដើររកឃើញជនរងគ្រោះធ្លាក់បឹងក្រញាក មិនដឹងស្លាប់ពីពេលណាទេ ។
សមត្ថកិច្ចបានធ្វើកុសល្យវិច័យ ពិនិត្យរកស្លាក់ស្នាម តែពុំឃើញមាន ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹក ពិតប្រាកដមែន បន្ទាប់ក៏ប្រគល់សាកសពឲ្យសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី