ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនដើម្បីបន្ដដឹកទៅចែកជូនវីរកងទ័ពជួរមុខនិងជនភៀសសឹក ខណៈចោរឈ្លានពានសៀមបន្ដរំលោភបំពានលើដែនអធិបតេយ្យភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនក្នុងស្មារតីខ្មែរជួយខ្មែរទើបខ្មែរខ្លាំង។ ជាក់ស្ដែងនៅថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២៥នេះ លោក ហួត ហៃ និងលោក សេង វណ្ណៈ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តទទួលអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីរដ្ឋបាលខណ្ឌ ក្រុមហ៊ុន ឯកជន និងសប្បុរសជនជាច្រើនទៀត ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខនិងជនភៀសសឹកអស់រយៈពេល២០ថ្ងៃហើយ ។
អំណោយដែលប្រគល់ជូននាថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌ៧មករា, រដ្ឋបាលខណ្ឌឬស្សីកែវ,សាខាបក្សភព១១, ក្រុមចលនាបក្សប្រជាជនកម្ពុជាខណ្ឌសែន សុខ, ក្រុមហ៊ុន Ideal Trading Enterprises Co.LTDនិងសប្បុរសជន ប្រជាជនជាច្រើនទៀត។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអរគុណចំពោះ រដ្ឋបាលខណ្ឌ សាខាបក្ស ក្រុមចលនាបក្ស ក្រុមហ៊ុននិងសប្បុរសជន ប្រជាពលទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរស ប្រជាពលរដ្ឋ នេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ថា៖ រាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជននានាតទៅទៀត ដែទទួលនៅសាលារាជធានីភ្នំពេញ ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច