ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគងពិសីបង្ក្រាបក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិត្រូវបានឃាត់ និងកោសក់ចំនួន៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្ដតាមបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីករណីបង្រ្កាបក្មេងទំនើងមិនបង្អង់ដៃដោយបង្ក្រាបបានក្មេងបីនាក់នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលនិងប្រជាការពារចុះស្ទាក់ចាប់បាន ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ត្រង់ចំណុចភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងបានឃាត់សរុប ៣នាក់÷

(១)-ឈ្មោះ ស៊ីន ផាន់នី ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី អ្នកបេីកម៉ូតូបង្ហោះ (២)- ឈ្មោះ អុង សាងយូ ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិឈើទាលជ្រុំ ឃុំវាល ស្រុកគងពិសី ជាអ្នកតោងពីក្រោយនិង

(៣)-ឈ្មោះ ទេស សិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិព្រៃខ្លុង ឃុំវាល ស្រុកគងពិសី ជាអ្នកជិះតាមថតសកម្មភាព រួចយកមកបង្ហោះតាម tik tok ។

ក្រោយឃាត់ពួកគេបានបញ្ជាក់ថា ពិតជាបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមផ្លូវជាតិលេខ៣ ប្រាកដមែន កត្ដានេះជាគំនិតចង់បង្ហាញទេពកោសល្យនិងល្បីតាម tik tok &បណ្ដាញសង្គម ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតម៉ូតូ២គ្រឿង ម៉ាក HONDA DREAM សេរី២០២៤ ពណ៌ ខ្មៅ ផ្លាកលេខភ្នំពេញ1KY.2040 និងម៉ាក HONDA SCOOPY ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ផ្លាកលេខកំពង់ស្ពឺ1AA.2347 ដោយបានដករក្សាទុកតាមគោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ដ រយៈពេល៩០ថៃ្ងឬ

អាចលេីសពីនេះតាមការស្រាវជ្រាវបន្ថែមអំពីប្រវត្ដិសកម្មភាពកន្លងមក។

ជាក់ស្ដែងបានការអញ្ជេីញមាតាបិតា អាណាព្យាបាលមកស្ដាប់ការសុំទោសធ្វើការអប់រំកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត៕


ចែករំលែក៖