ភ្នំពេញ ៖ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី N-CHIVE បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Na Yunjung តំណាងក្រុមហ៊ុន K’VE Entertainment ដែលបានដឹកនាំក្រុមតារាចម្រៀងបុរស K-POP ដែលកំពុងតែល្បីនៅសាធារណរដ្ឋកូរ៉េ ក្រុម N -CHIVE និងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពការងារ និងស្នើសុំអនុសាសន៍ដឹកនាំលើការរៀបចំកម្មវិធីតន្រី្តទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពពីប្រជាជនកូរ៉េនៅរាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួបប្រកបដោយស្មារតីភារតភាព និងសាមគ្គីភាព លោកស្រីតំណាងក្រុមហ៊ុន បានរាយការណ៍ជូន លោករដ្ឋមន្រ្តីពីសកម្មភាពចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅដល់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល ព្រមទាំងការចូលរូមជំរុញវិស័យទេសចរណ៍របស់កម្ពុជាតាមរយៈសិល្បៈតន្រ្តី។
ទន្ទឹមនឹងនេះដែរ ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែទទូលបាននូវសន្ទះគាំទ្រពីប្រជាជនកូរ៉េកាន់តែច្រើនឡើងនេះ ក៏បានរៀបរាប់ពីមូលហេតុរបស់ខ្លួនដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាឆ្នាំកន្លងមក។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា ជាពិសេសគឺការស្វែងយល់ច្បាស់ និងទំនុកចិត្តរបស់ក្រុមហ៊ុនពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះតារាចម្រៀងកូរ៉េទាំង៦រូប ដែលបានជឿទុកចិត្តលើការដឹកនាំ និងការធានាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកបំពេញការងារតន្រ្តីទេសចរណ៍នៅប្រទេសកម្ពុជានាពេលនេះ ដោយស្នើសុំជួយផ្សព្វផ្សាយពីសភាពការណ៍សន្តិសុខ សុខសុវត្ថិភាព សកម្មភាពសង្គមជាប្រក្រតី សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏រួសរាយ និងរាក់ទាក់របស់ប្រជាជនកម្ពុជាដល់ប្រជាជនកូរ៉េ និងពិភពលោកផងដែរ។
Popular K-Pop boy band N-CHIVE is committed to helping promote the safety and hospitality of the Cambodian people to the Korean people and the world during their music tourism to share their love and solidarity in Cambodia
On the afternoon of December 26, 2025; H.E. Mr. HUOT Hak, Minister of Tourism, grants Ms. Na Yunjung, representative of K’VE Entertainment, who led the popular K-POP boy band N-CHIVE and her esteemed colleagues from the Republic of Korea, a courtesy call, report on their work activities, and request high-level leadership recommendations on organizing a music tourism tour to share love and solidarity from the Korean people in Phnom Penh.
During the meeting in a spirit of brotherhood and solidarity, the company;s representative reported to H.E. Minister on her activities in promoting Cambodia’s rich tourism potential to the Korean people and the world, as well as her participation in promoting Cambodia’s tourism sector through music.
Meanwhile, the K-Pop boy band, which is receiving increasing support from the Korean people, also explained their reasons for choosing to come to Cambodia this time, which are their strong confidence in providing excellent safety and security to all international tourists by the Royal Government of Cambodia, as well as their experience of the warm and friendly hospitality of the Cambodian people, especially the rich tourism potential of Cambodia, the vitality and attractiveness of each Cambodian tourist destination, which the band members have had good and unforgettable experiences in their performances last time.
In response, H.E. Minister expressed his gratitude and appreciation for the company’s excellent initiatives and projects that have looked into the rich tourism potential and investment opportunities of Cambodia, especially the company’s clear understanding and confidence in the current political, economic, social security and public order situation in Cambodia, as well as the Royal Government of Cambodia’s assurance of safety for international tourists and investors.
Finally, H.E. Minister also thanked the six Korean singers for trusting in the leadership and ensuring the safety of international tourists of the Royal Government of Cambodia under the correct and wise leadership of Samdech Moha Borvor Thipadei, HUN Manet, Prime Minister of the Kingdom of Cambodia; who are currently traveling to perform music tourism work in Cambodia, requesting their help in promoting the security, safety, normal social activities, tourism potential, and the friendly and hospitable hospitality of the Cambodian people to the Korean citizens and the rest of the world wherever the singers go to perform.
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច