ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចម្រុះស្រុកឃាត់ និងបង្ក្រាបរថយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងចម្រុះស្រុកលំផាត់ បានឃាត់រថយន្តដឹកឈើ
ប្រណិតមួយគ្រឿងកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦
នៅត្រង់ចំណុចគល់ស្ពានស្រែកពក ស្ថិតនៅភូមិដីឡូត៍ ឃុំជ័យឧត្តមស្រុកលំផាត់ ខេត្តរតនគិរី។

កម្លាំងនគរបាលចម្រុះបានសហការត្រួតពិនិត្យអាវុធជាតិផ្ទុះលើដងផ្លូវជាតិលេខ៧៦ ចំណុចគល់ស្ពានស្រែពក បានឆែកឆេររថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2x-4974 ដឹកឈើប្រណីតប្រភេទធ្នង់ មានចំនួន៣៤ដុំ ។

ចំណែកម្ចាស់រថយន្តដឹកឈើខាងលើនេះកម្លាំងចម្រុះបានឃាត់ត្រួតពិនិត្យអ្នកបើកបរដឹងខ្លួនទាន់ចុះរត់គេចខ្លួនចូលព្រៃបាត់។

បច្ចុប្បន្ន នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នគរបាលស្រុកលំផាត់ បានប្រគល់រថយន្ត នឹងវត្ថុតាង ទៅឲ្យសមត្ថកិច្ចជំនាញយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

1 2 3 4 5


ចែករំលែក៖