ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងខេត្តដឹកនាំកម្លាំងពិនិត្យព្រៃឃាត់ខ្លួនមនុស្ស៦នាក់អប់រំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋស្រីប្រុសចំនួន៦នាក់ រួមទាំងវត្ថុតាង ត្រូវបានកងកម្លាំងចម្រុះដឹកនាំដោយលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ឃាត់យកមកអប់រំនិងដកហូតនូវវត្ថុតាង ខណៈពួកគាត់សង់ខ្ទមនិងរុករានដីព្រៃរបស់រដ្ឋ។

ប្រតិបត្តិការនេះប្រព្រិត្តឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលេខ (០៣៣៨៩-២០៦៧៥) ស្ទឹងតាចាន់ ស្ថិតនៅភូមិឆាយលួក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានមានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា ការដែលកងកម្លាំងសហការគ្នាដឹងនាំដោយលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យព្រៃត្រង់ចំណុចខាងលើនោះ កម្លាំងបានឃាត់ខ្លួនប្រជាពលរដ្ឋស្រីប្រុសចំនួន៦នាក់ រួមទាំងវត្ថុតាងរណាយន្តផងដែរ។

ប្រភពខាងលើបន្តថា ចំពោះវត្ថុតាងរណាយន្តត្រូវបានកម្លាំងយកទៅរក្សាទុកនៅទីស្នាក់ការអង្គការហ្វាយអេត ដើម្បីអនុវត្តតាមនីតិវិធី ចំណែកប្រជាពល្ឋស្រីប្រុសទាំងចំនួន៦នាក់ ត្រូវបានធ្វើការអប់រំលាយល័ក្ខជាអក្សរត្រឹមត្រូវ ដោយតម្រូវឲ្យពួកគាត់រុះរើខ្ទមដោយខ្លួនឯងនិងឈប់ការប្រព្រឹត្តជាបន្តទៀត។

ប្រភពដដែលបន្តទៀតថា ក្នុងខណៈប្រតិបត្តិការណ៍ខាងលើនេះ លោកអភិបាលរងបានជម្រុញឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ថផ្សព្វផ្សាយនិងទប់ស្កាត់ឲ្យខានតែបានពាក់ព័ន្ធនិងការរុកទន្រ្ទានរានរំលោភលើដីព្រៃរបស់រដ្ឋ ដើម្បីយកមកធ្វើកម្មសិទ្ធិរបស់បុគ្គល ៕ ប៉ឹម ពិន

1 2 3 4


ចែករំលែក៖