ខេត្តកំពង់ធំ បុរស2នាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្ន បានបុកបង្គោលស្លាកចរាចរណ៍ កាលពីម៉ោង២២និង០០នាទី ថ្ងៃទី៨ ខែតុលា ២០១៦នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលស្រុកបានឲ្យដឹងថា ករណីយគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង គ្មានការប្រុងប្រយ័ត្ន ម៉ូតូម៉ាកC១២៥ពណ៌ ខ្មៅពាក់ស្លាកលេខបាត់ដំបង ១J៦៩០៦ បើកបរដោយឈ្មោះ ថាក ថុង ភេទប្រុស អាយុ២២ឆ្នាំ បណ្ដាលឲស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះ ផាង ងប ភេទប្រុស អាយុ២៥ឆ្នាំរងរបួសស្រាល ។ អ្នកទាំងពីរ រស់នៅភូមិទួលចាន់ ឃុំតាងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពសន្ទុក ចំណែកអ្នកស្លាប់ប្រគល់ឲ្យសាច់ញាតិ និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី