ភ្នំពេញ៖ បុរសម្នាក់ រួមដំណើរជាមួយនិងកូនម្នាក់ទៀតបានបេីក រថយន្ដ ម៉ាកTOYOTA CAMRYមួយគ្រឿងស្រាប់តែអកហ្សឺកង់បីនៅពីមុខក៏បួងចង្កូតគេចឡើងខឿនជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ផ្ងារជើងសំណាងល្អបានពលរដ្ឋក្បែខាងរត់ទៅជួយវាយកញ្ចក់ចេញជួយបានទាំងឪពុកនិងកូនដោយសុវត្ថភាព។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីង កាលពីវេលាម៉ោង៧:៥០នាទីយប់ថ្ងៃ ទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ស្ថិត នៅតាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ចំណុច(ជាប់ និងរបងអតីតប្រលានយន្តហោះពោធិ៍ចិនតុង ) ក្នុងសង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតយបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក TOYOTA CAMRYមួយគ្រឿងពណ៌ស្ករពាក់ ផ្លាកលេខ សៀមរាប 2B-3325 បេីក បរដោយបុរសម្នាក់រួមដំណើរជាមួយនិងកូនតូចម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែអកហ្សឺកង់បីមួយគ្រឿងមិនចាំស្លាកលេខបើកបរនៅពីមុខក៏បួងចង្កូតគេចឡើងខឿនរួចបន្តធ្លាក់ចូលទៅក្នុងប្រឡាយលូក្រឡាប់ផ្ងារជើង ភ្លាមនោះដែរក៏មានប្រជាពលរដ្ឋក្បែខាងនាំគ្នាចុះទៅជួយសង្រ្គោះបានទាំងឪពុកនិងកូនយកមកលើគោកដោយសុវត្ថភាពមិនមានរងរបួសនោះទេ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ការកាប់ទី ២ចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុមិនមានប៉ះពាល់ទៅលើទ្រព្យសម្បត្តិរដ្ឋនិងមិនបង្កឲ្យគ្រោះថ្នាក់ទៅលើអ្នកដទៃសមត្ថកិច្ចក៏សម្រេចឲ្យម្ចាស់រថយន្តស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច