ព័ត៌មានទាន់ហេតុការណ៍៖

Trump ប្រធានាធិបតីសហរដ្ឋអាមេរិកជួបពិភាក្សាជាមួយលោក Zelensky នៅភូមិគ្រឹះMar-a-Lago

ចែករំលែក៖

អន្តរជាតិ ៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន នៅភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី ២៨ ខែធ្នូ។ មុនពេលធ្វើកិច្ចជំនួប លោក Trump បានថ្លែងថា ការចរចាទាក់ទងនឹង «កិច្ចព្រមព្រៀងសន្តិភាព» រវាងរុស្ស៊ី-អ៊ុយក្រែន ដែលគ្រោងនឹងលើកយកមកពិភាក្សា បានឈានចូលដល់ «ដំណាក់កាលចុងក្រោយ» ហើយ ប៉ុន្តែមិនមាន «កាលបរិច្ឆេទចុងក្រោយ» ទេ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានថា ទាំងលោក Zelensky និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សុទ្ធតែ«ចង់ឈានដល់កិច្ចព្រមព្រៀង»។ លោកមានផែនការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Putin ម្តងទៀត បន្ទាប់ពីធ្វើកិច្ចជំនួបជាមួយលោក Zelensky។

នៅព្រឹកថ្ងៃដដែលនោះ លោក Trump បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា លោកបានធ្វើកិច្ចសន្ទនា«ប្រកបដោយផ្លែផ្កាល្អ» ជាមួយលោក Putin តាមទូរស័ព្ទ៕

ប្រភព ៖ (CCFR)


ចែករំលែក៖