ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Freestyle របស់អង់គ្លេសដែលឈ្នះពានរង្វាន់លំដាប់ពិភពលោក ៥ដង លោក Andrew Henderson បានបង្ហោះវីដេអូ Freestyle ជាមួយក្បាច់ត្រិះបាល់នៅតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើនក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ពិតជាមិនធម្មតាផ្ទុះការចាប់អារម្មណ៍ទាំងក្នុងប្រទេសកម្ពុជានិងជុំវិញពិភពលោកដែលជាអ្នកគាំទ្ររបស់កីឡាករត្រិះបាល់បាល់ឆ្នើមជនជាតិអង់គ្លេសរូបនេះ ។

បុរសលេង Skill លេីទឹកដីអច្ឆរិយៈ ប្រទេសកម្ពុជាមានសុវត្ថិភាព ដេីម្បីឲ្យភ្ញៀវទេសចរណ៍ដេីរហេីរបានគ្រប់ទីកន្លែង ។សង្ខេបថ្ងៃទី ១ របស់ Andrew Henderson (តារាហ្វ្រីស្តាយស៍ ដ៏ល្បី) នៅខេត្តសៀមរាប។

តាមរយៈវីដេអូគាត់៖

គាត់ក៏ឆ្លៀតមកត្រិះបាល់លេងនៅពេីងជ្រួញ ស្រុកស្វាយលើ (កម្ពស់ជិត ៥០០ ម៉ែត្រ)

ល្ងាចឡើង ក៏មិនភ្លេចដែរ ។ទឹកធ្លាក់ភ្នំគូលែន ស្រស់ស្អាតខ្លាំងណាស់Andrew និយាយថា៖ “ឱកាសក្រោយ គាត់នឹងមកផ្សព្វផ្សាយពីកម្ពុជាម្តងទៀត”។

គួរជម្រាបថា Andrew Hendersonកីឡាករ Freestyle របស់អង់គ្លេសដែលឈ្នះពានរង្វាន់លំដាប់ពិភពលោក ៥ដង គឺជាអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយ ស្ទើរតែទាំងអស់មានអ្នកចុចគាំទ្រយ៉ាងច្រើន Facebook page 2.8M, Instagram 1.6M ,Tik Tok 3.8M, YouTube 500K ។ ការបង្ហោះវីដេអូជាច្រើននៅតាមតំបន់ទេសចរណ៍ស្អាតៗនៃព្រះរាជាណាចក្រកម្ពុជាប្រាកដណាស់ច្បាស់ជាធ្វើឲ្យបរទេសចាប់អារម្មណ៍មកលើប្រទេសកម្ពុជាកាន់តែខ្លាំង ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖