ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកក្មួយប្រុសរងរបួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នារអិលដីខ្សាច់ដួលត្រូវរថយន្តធុនធំបេីកមកពីក្រោយកិន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅផ្លូវបេតុង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះតុប សារ៉េត ភេទស្រីអាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងបុរីពិភពថ្មីគម្រោង៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើតនៅខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមីងនិងក្មួយ២នាក់ជិះម៉ូតូស្គូពី ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 1R-4000 ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ស្តាំហើយរអិលដីខ្សាច់ដួលទៅនឹងថ្នល់ ភ្លាមនោះមានរថយន្តដឹកទំនិញម៉ាក FUSO ពាក់ផ្លាកលេខ ព្រះសីហនុ 3A-1932 បេីក
មកពីក្រោយបានកិនមីងស្លាប់ភ្លាមៗ រីឯក្មួយប្រុសអ្នកឌុបរងរបួស ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរចុះវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច