ព័ត៌មានទាន់ហេតុការណ៍៖

Update ឆ្លងចរន្តអគ្គិសនីឆេះរោងប៉ះកង់ឡានរងការខូចខាតទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងរោងប៉ះនិងស្កុកកង់ឡានមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងក្រុមរថយន្តពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៣១ ខែធ្នូ ២០២៥ នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិក្រាំងទ្រា ឃុំព្រះពុទ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ម្ចាស់ទីតាំងឈ្មោះ ប៉ុក ផា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរប៉ះកង់រថយន្ត រស់នៅភូមិ ស្វាយតាឡឹកឃុំអំពិលតាពកស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

រោងដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលេីនេះមានទំហំ ១០×៣០ ធ្វើពីដែក ប្រ័កស័ង្កសី ខូចខាតទាំងស្រុង។

សំបកកង់រថយន្ត ថ្មី ចំនួន ១០០ គ្រាប់ សំបកកង់រថយន្ត ចាស់ ចំនួន ៤០០គ្រាប់

ធុងខ្យល់ ចំនួន ០១ ទូរទឹកកក ចំនួន ០១ ប្លង់ដីស្រែ ចំនួន០១ ប្លង់ និងសម្ភារ:ប្រើប្រាស់មួយចំនួន ។គិតជាទឹកប្រាក់ ប្រហែល ៥០០០០$ ។

ករណីនេះបណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសស្រាល ។

ប្រើប្រាស់ឡានទឹកចំនួន.១២.គ្រឿង.

អង្គភាព ង៧០ ប្រេីប្រាស់អស់៧ គ្រឿង សាលាខណ្ឌដង្កោអស់១ គ្រឿង ស្រាបៀរ កម្ពុជា ១ឡាន ក្រុមហ៊ុនISI ១ គ្រឿង

ស្នងការខេត្តកណ្តាលចំនួន១ គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ប្រលាន ថ្មី ចំនួន៣  គ្រឿង

ប្រើប្រាស់ទឹកអស់ ១៧ ធុង ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនោះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងមិនរាលដាល់ដល់ផ្ទះអ្នកជិតខាងទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖