ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ដើរយប់កាន់កាប់អាវុធ (កាំបិតខ្វែវ) នៅឃុំរកាកោះ ស្រុកគងពិសី 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូនេះថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ក្នុងការបង្ក្រាបក្មេងទំនើង នឹងបទល្មើសផ្សេងៗក្នុងមូលដ្ឋានដោយឃាត់ជនសង្ស័យបានពីរនាក់។។

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី៣០.១២.២០២៥ វេលាម៉ោង២៣ និង១០នាទី កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះ ល្បាតលើផ្លូវលេខ១៣០ នៅពេលមកដល់ចំណុចខាងលិចស្ពានស្រែជម្រៅ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រទះឃើញមុខសញ្ញាសង្ស័យ៣នាក់ ដោយមានការសង្ស័យកម្លាំងយើងបានជិះម៉ូតូដេញតាមឃាត់បាន០២នាក់ ÷

១/.ឈ្មោះ អូក ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទងនិង២/.ឈ្មោះ សុង ងួន (ភារុន) ភេទប្រុអាយុ៣០ឆ្នាំមានស្រុកកំណើតនៅភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ 1JS.8579 ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ស៊ីណា ភេទប្រុសអាយុប្រហែល៣៥ឆ្នាំនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសីបានរត់គេចខ្លួន។

បន្ទាប់មកសមត្ថកិច្ចបានត្រួតពិនិត្យឃើញមាន កន្រ្តៃចំនួន០១ កាំបិតក្វែវដងឈើចំនួន០១ ទុកក្នុងកាបូប ស្ពាយពីក្រោយ។

ជនសង្ស័យទាំង២នាក់ឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖