ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយសប្បុរសជន ដើម្បីបន្ដយកទៅចែកវីរកងទ័ពជួរមុខ និងជនភៀសសឹក 

ចែករំលែក៖

ភ្នំពេញ៖ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ ដែលមានទាំងសាច់ស្រស់ និងសំភារៈចាំបាច់មួយចំនួនមក

ប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ហើយក្ដីនិងនៅថ្ងៃ៣១ធ្នូនេះ វីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាព។

លោក ហួត ហៃ អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីជាច្រើនរូបទៀត បានបន្តទទួលអំណោយពីសប្បុរសជនមាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។ អំណោយដែលប្រគល់ជូន នាថ្ងៃនេះរួមមាន៖ មានទាំងថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ ដែលមានទាំងសាច់ស្រស់ និងសំភារៈចាំបាច់មួយចំនួនទៀត។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឃួង ស្រេង បានអរគុណចំពោះ សប្បុរសជនទាំងអស់ដែលបានបន្ដនាំយកអំណោយសប្បុរសធម៏ មកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសធម៏ នេះពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ប្រជាជនស្របតាមកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួល អំណោយពីសប្បុរសជនរហូត នៅសាលារាជធានីភ្នំពេញ ៕

ដោយ៖សំរិត


ចែករំលែក៖