ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបញ្ជាក់ការប្រកាន់ខ្ជាប់គោល នយោបាយចិនតែមួយ ដោយទទួល ស្គាល់រដ្ឋាភិបាលចិនជាតំណាងស្របច្បាប់តែមួយគត់ និងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ព្រមទាំងគាំទ្រកិច្ចខិតខំរបស់ចិន ក្នុងការបង្រួប បង្រួមជាតិ និងប្រឆាំងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ “ស្តីពីការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ។

១. ឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីការវិវត្តនាពេលថ្មីៗ ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់សាជាថ្មីថា កម្ពុជាគាំទ្រ យ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងនានា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុង តំបន់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់នឹងស្វែងរក មធ្យោបាយសមស្របក្នុងការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍។

២. កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជាចាត់ទុក បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ច ខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំងនឹងឯករាជ្យតៃវ៉ាន់ គ្រប់ទម្រង់៕

ដោយ៖សិលា


ចែករំលែក៖