ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបង្ហោះសារឈឺចាប់ បង្ហាញពីរូបភាពប្រៀបធៀបកាលលោកស្រីទៅលេងប្រាសាទព្រះវិហារ ថ្ងៃ១៣ ខែមិនា ឆ្នាំ២០២៥ និង រូបភាពបង្ហោះតាមបណ្តាញសង្គម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។លោកស្រីមិនទប់ទឹកភ្នែកមិនបានទេ នៅពេលឃើញស្ថានភាពនេះ។
លោកស្រីបណ្ឌិត បានបន្តថា មានរូប១នោះ គឺលោកស្រីកាន់លុយខ្មែរក្រដាស ៥ មុឺន ដែលមានរូបប្រាង្គប្រសាទព្រះវិហារនៅលើនោះ ឥឡូវអស់ហើយ។ សល់តែរូបថត ការចងចាំ និងឈឺចាប់។
លោកស្រីបណ្ឌិត ជា សិរី សង្កត់ធ្ងន់ថា ការចាយប្រាក់រៀលដែលមានអត្តសញ្ញាណជាតិរបស់យើង គឺជាមោទនភាពរបស់យើង។ នេះជាវិធីមួយដើម្បីចូលរួមផ្សព្វផ្សាយឲ្យបានទំលំទូលាយបន្ថែមទៀតពីអត្តសញ្ញាណជាតិរបស់យើង ដល់ប្រជាជនយើងនិងយុវជនជំនាន់ក្រោយដែលមិនទាន់បានឃើញ និងជាពិសេស ដល់ភ្ញៀវបរទេសឲ្យយល់ពីកេរដំណែលដ៏រុងរឿងរបស់យើង៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច