ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ។
ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ នោះរួមមាន ៖ ជួញដូរ គ្មានឃាត់មនុស្ស, ករណីដឹកជញ្ជូន រក្សាទុក៤ករណី ឃាត់ ១៤នាក់(ស្រី ១នាក់) និងប្រើប្រាស់ ១ករណីទៀត ឃាត់ខ្លួន១នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងចាប់យកសរុបរួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនឹង ១៥,៥១ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប៖
កម្លាំងនគរបាលជាតិ ២អង្គភាព
១-មណ្ឌលគីរី៖ រក្សាទុក១ករណី ឃាត់ ៩នាក់ ស្រី១នាក់ ចាប់យកIce ៦,៥១ក្រាម។
២-តាកែវ៖ រក្សាទុក១ករណី ឃាត់ ខ្លួន១នាក់ ចាប់យកIce ០,៣៧ក្រាម។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព៖
១-កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៣៣ក្រាម។
២-កណ្តាល៖ ប្រើប្រាស់១ករណី ឃាត់ ខ្លួន១នាក់។
៣-កោះកុង៖ រក្សាទុក១ករណី ឃាត់ ២នាក់ ចាប់យកIce ៨,៣០ក្រាម៕ដោយ៖តារា

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច