ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌបង្ក្រាបជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ដែលជា

មុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣៥នាទីរំលងអធ្រាត្រ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីលួច (កាច់កម៉ូតូ)ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ៖

១-ឈ្មោះ ផាន ប៊ុនណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ

២-ឈ្មោះ ញឹក ចាន់សុផា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែក៖