ខេត្តព្រៃវែង ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ សរុបជិត៣ម៉ឺនដុល្លារ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ នៅក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុក ពារាំង ខេត្ត ព្រៃវែង ។
ប្រភពពត៌មានពីរដ្ឋបាលឃុំកំពង់ពពិលបានឱ្យដឹងថា ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សង់ពីឈើប្រក់ក្បឿង លាយស័ង្កសី ទំហំ៧ម៉ែត្រx៨ម៉ែត្រ មានម្ចាស់ឈ្មោះ គន់ តូ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានប្រពន្ធ ឈ្មោះ ពៅ សាវ អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ ។ ផ្ទះរងខូចខាតខ្ទេចអស់ទាំងស្រុង ឆេះម៉ូតូកង់បីមួយគ្រឿង ទ្រព្យសម្បត្តិ សរុប២៧២០០ដុល្លារ ។
តាមប្រភពបានឱ្យដឹងថា ហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុក ជួយជួយពន្លត់ភ្លើង ការពារឆេះរាលទៅផ្ទះផ្សេងទៀត ចំពោះមូលហេតុ សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវ៕

ដោយ៖ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច