ភ្នំពេញ៖ យុវជន២នាក់និងយុវនារីម្នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបានឡាំប្រឺតាបេីកបុកពីក្រោយហេីយគេចខ្លួនបានកាលពីវេលាម៉ោង៨និង១២នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះទី១មានឈ្មោះ ទី ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រងរបួស ឈឺមួយចំហៀងខ្លួន មានអាសយដ្នាននៅ ភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះទី២មានឈ្មោះ ជា វែង ភេទប្រុស អាយុ២៥ឆ្នាំ រងរបួស បែកក្បាលផ្មែកខាងស្តាំ មានអាសយដ្នាននៅ ភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះទី៣មានឈ្មោះ ណាក់ មេសា ភេទស្រី អាយុ១៧ឆ្នាំ រងរបួសរលាត់ដៃខាងស្តាំ មានអាសយដ្នាននៅ ភូមិសំរោងជេីង ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានឡាំប្រឺតាមួយគ្រឿងបេីកមកពីក្រោយលឿនជ្រុលបុកបណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ស្រាល៣នាក់ ភ្លាមនោះឡាំប្រឺតាបង្កបានបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះទាំង០៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួលយកទៅវិញ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច