ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឥណ្ឌាចំនួន៥ ដោយឥតគិតថ្លៃ ពីថ្ងៃទី១៦-១៨ ខែមករា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នឹងចាក់បញ្ចាំងភាពយន្តឥណ្ឌាចំនួន៥ ដោយឥតគិតថ្លៃ ពីថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២៦ នៅរោងកុន Legend នៅជាន់ទី៦នៃផ្សារទំនើបអូឡាំព្យា។ ភាពយន្តដែលចាក់បញ្ចាំងមានរួមបញ្ចូលនូវភាសាខ្មែរ និងអង់គ្លេស។

យោងតាមគេហទំព័រស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា ស្ថានទូតនឹងចាក់បញ្ចាំងភាពយន្តឥណ្ឌាចំនួន៥ចំណងជើង នៅភ្នំពេញសម្រាប់ទស្សនាដោយឥតគិតថ្លៃរួមមាន Zindagi Na Milegi Dobara , Khali Peeli , Gadar2, Suraj Pe Mangal Bhari, និង Rakshabandhan។ ដើម្បីអាចចូលរួមទស្សនាដោយឥតគិតថ្លៃ សាធារណជនត្រូវចុះឈ្មោះតាមរយៈតំណភ្ជាប់ ៕

ដោយ៖តារា


ចែករំលែក៖