ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ក្រោយប្រើហិង្សាយកមួកការពារវាយ និងយកជើងដេញធាក់ជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែងករណី ហិង្សាដោយចេតនាមានស្ថានទំងន់ទោស(យកមួកការពារវាយ និងប្រើជើងដេញធាក់ជនរងគ្រោះបណ្ដាលអោយដួល)កាលពីថ្ងៃទី ២៩ខែ ១២ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រ នៅចំនុចផ្លូវ៣៥៥  ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រហូតមកដល់ថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៤០នាទី ទើបសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឧសែនសុខ រាជធានីភ្នំពេញ ។ 

លោកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា

ជនរងគ្រោះឈ្មោះ សុវណ្ណ តារាចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ4B ផ្លូវលំ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ បកប្រែភាសា។

លោកអធិការបានឲ្យដឹងទៀថា សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់

១-ជនសង្ស័យឈ្មោះ កែវ វិមានអមរិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរលក់ត្រី (គ្មានសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ឈឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

៣-ជនសង្ស័យឈ្មោះ ហ៊ន សុវណ្ណរក្សា ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅបន្ទប់ជួលលេខ១៣០ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)

៤-ជនសង្ស័យឈ្មោះ ថេត សុជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)

លោកអធិការបានឲ្យដឹងបន្តទៀតថា នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ ។ 

១-ជនសង្ស័យឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ឡូ ឡុងហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះ១៣២J ផ្លូវ លំ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)

    -នៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវOCIC សង្កាត់ជ្រោយចង្វារ ខណ្ឧជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

១-ជនសង្ស័យឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ សួ លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

សំភារៈដកហូតរួមមាន

ម៉ូតូចំនួន០៣គ្រឿង

ទី១ ម៉ូតូម៉ាក CRFសេរីឆ្នាំ2025ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ1lM9989

ទី២ ម៉ាក CRF ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1MC2373

ទី៣ ម៉ាក scoopy ពណ៌ទឹកដោះគោ ស្លាកលេខភ្នំពេញ 1lQ1762ទូរសព្ទចំនួន០៤គ្រឿង 

ចំណែកបក្ខពួកសេសសល់កំលាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕ជ្រោយពេជ្រ


ចែករំលែក៖