ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ទោះជាយ៉ាងណាកម្ពុជាពិតជាមិនយល់ព្រមទទួលស្គាល់ចំណែកដីដែលសៀមទន្រ្ទានឈ្លានពានយក = មិនមែនជាទឹកដីសៀមទេ គឺជាទឹកដីកម្ពុជាតាំងពីអនុសញ្ញាបារាំង-សៀម១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម១៩០៧មក។

២- បើសៀមនៅតែវាយប្រហារមកលើកម្ពុជាបង្ខំឲ្យកម្ពុជាទទួលស្គាល់ថាជារបស់ = កម្ពុជាសុខចិត្តស្លាប់ដោយមិនរាថយជាដាច់ខាត?

៣- ព័ត៌មានដែលថាសៀមជម្លៀសប្រជាជនសៀមចេញពីព្រំដែន បើជាការពិត = គឺជាព័ត៌មានមួយគួរឲ្យចាប់អារម្មណ៍ថាសៀមត្រៀមវាយប្រហារឈ្លានពានខ្មែរទៀតហើយ?

៤- តែទោះជាយ៉ាងណាខ្មែរយើងត្រូវប្រុងប្រយ័ត្នគ្រប់ពេលវេលា = ជាពិសេសថ្នាក់ដឹកនាំប្រទេសនិងកងទ័ពតែម្តង ដើម្បីកុំឲ្យបាត់ម្ចាស់ការ?

៥- ជាទម្លាប់កន្លងមកសៀមមិនដែលធ្វើឲ្យខ្មែរទុកចិត្តបានទេ = សៀមតែងមានល្បិចកលនិងមិនអនុវត្តអ្វីដែលបានព្រមព្រៀងគ្នា មានមហាអំណាចជាសាក្សីផងក៏វាមិនគោរពដែរ?

៦- អនុទីនថាចង់បានសម្លេងឆ្នោតទើបវាខិតខំធ្វើតាមចិត្តវាមកលើខ្មែរ = ដើម្បីយកចិត្តប្រជាជនសៀម តែប្រជាជនសៀមភាគច្រើនមិនគាំទ្រវាទេជាពិសេសសៀមនៅតាមព្រំដែន។

៧- ការអត់ធ្មត់មានព្រំដែនមិនមែនចេះតែអត់ធ្មត់រហូតទេ = ទឹកដីដែលសៀមឈ្លានពានបានហើយមិនងាយយកមកវិញទេ?

៨- ជាការពិតហើយបញ្ហារវាងកម្ពុជានិងសៀមមិនអាចដោះស្រាយតាមផ្លូវយោធាមួយមុខបានទេ = ចាំបាច់ត្រូវគួបផ្សំជាមួយការងារការទូតនិងនយោបាយការបរទេសផងដែរ។

៩- រឿងប្តឹងទៅតុលាការអន្តរជាតិមិនមែនចេះតែប្តឹងបានងាយៗទេ = គេមាននីតិវិធីរបស់គេទៅតាមលក្ខណៈពិសេសនៃរឿងនិមួយៗ។

១០- សៀមចង់វាយកម្ទេចអគារកាស៊ីណូនៅថ្មដា = វាចោទថាមានលាក់ប្ញស្តុកអាវុធក្នុងនោះ? មិនខុសអីចង់សម្លាប់ឆ្កែចោទថាឆ្កែនោះឆ្កួតទេ? ៕ 

ប្រភព ៖ លោក សុខ ឥសាន


ចែករំលែក៖