ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមត្ថកិច្ចដែលលាក់បាំងជនបរទេសឲ្យស្នាក់នៅប្រមូលផ្ដុំខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ និងអនុវត្តទោសព្រហ្មទណ្ឌ, ខណៈម្ចាស់ទីតាំងក៏ត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ !

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ច ដែលមានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ និងទទួលទោសព្រហ្មទណ្ឌ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបណ្តេញចេញពីក្របខ័ណ្ឌការងារ អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ នេះបើយោងតាមមាត្រា២១ នៃអនុក្រឹត្យស្តីពីការពង្រឹងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ។ ក្នុងគឺចុះហត្ថលេខានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដោយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ ក្នុងមាត្រាដដែលនេះ បញ្ជាក់ថា ក្រៅពី ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារហើយនោះ អាជ្ញាធរមានសមត្ថកិច្ចរូបនោះ ក៏ត្រូវរងទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖