ភ្នំពេញ៖ លោក Chen Zhi ប្រធានក្រុមហ៊ុន Prince Holding Group ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិនដើម្បីស៊ើបអង្កេតដោយអាជ្ញាធរពាក់ព័ន្ធ ។ នេះបើយោងតាមសារពព័ត៌មាន CC Times ផ្សាយជាភាសាចិននៅម៉ោង៦ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថាលោកមិនទាន់ទទួលបានព័ត៌មាននេះ ។ ចំណែក លោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ មិនទាន់ឆ្លើយសំណួររបស់សារព័ត៌មានក្នុងស្រុកពីករណីនេះនៅឡើយ គិតត្រឹមម៉ោង៧៖១៥នាទីយប់នេះ ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច