ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ដ​ លេីផ្លូវល្បឿន​លឿន​ ស្លាប់១​ របួសធ្ងន់៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ម៉ោង ២២និង២០នាទី នៅលើផ្លូវល្បឿនលឿនគីឡូម៉ែត្រលេខ ៧៥+៤០០ (ទិសដៅព្រះសីហនុ-ភ្នំពេញ) នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក Ford Rapter ពណ៌ប្រផេះ ពាក់ផ្លាកលេខព្រះសីហនុ 2D-8691 បើកបរដោយឈ្មោះ Christoper ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី ស្នាក់នៅខេត្តព្រះសីហនុ និងអ្នករួមដំណេីរក្នុងរថយន្ដចំនួន៤នាក់ ស្រី២នាក់÷

       ១-ឈ្មោះ TiTin  ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខ​E2025​620 ស្លាប់នៅកន្លែងកេីតហេតុ។

       ២-ឈ្មោះ Ferdiansyah ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខX7286830 (របួសធ្ងន់)។

        ៣-ឈ្មោះ Qeila WAD​HAHARA ភេទប្រុស អាយុ​២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខ​X58744​11(របួសធ្ងន់)។

        ៤-ឈ្មោះ RATANA ភេទ​ស្រី អាយុ ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៉ី កាន់លិខិតឆ្លងដែនលេខ​X3173171(របួសធ្ងន់)។ អ្នកទាំង៤ស្នាក់នៅខេត្តព្រះសីហនុ 

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុ

រថយន្ដបេីកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកេីត (ព្រះសីហនុ -ភ្នំពេ​ញ)។ លុះដល់ចំណុចខាងលេីបានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៉ី​យ៉ាន់ដាយ ពណ៌លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-3954 សណ្ដោងសឺម៉ីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ4A-8452 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចចេ​ញ​ពីកន្លែងកេីតហេតុ) រថយន្ដខូចចត​នៅលេីផ្លូវ។ ហេតុការណ៍បណ្តាលគ្រោះថ្នាក់ស្លាប់ម្នាក់និងរបួសមនុស្ស៣នាក់និងខូចខាតសម្ភារៈមួយចំនួន។

ចំពោះវត្ថុតាងរថយន្ដទាំង២គ្រឿង កំពុងចាត់ចែងយកមករក្សាទុក នៅអធិការដ្ឋាននគរ​បាលស្រុកភ្នំស្រួច ចាត់ការតាមនីតិវិធី៕


ចែករំលែក៖