ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ ដូណាល់ ត្រាំ និងដាក់គុកលោកស្រី គ្លីនតុន ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី

ចែករំលែក៖

នៅក្នុងប្រកួតប្រជែងពាក្យសម្តីដែល ផ្សាយផ្ទាល់នៅថ្ងៃទី១០ ខែតុលាមុននេះ បេក្ខភាពប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងចាប់លោកស្រីគ្លីនតុនដាក់គុកប្រសិនបើលោកជាប់ជាប្រធានាធិបតីអាមេរិក។ ភ្លាមៗនោះព័ត៌មានខាងលើបានរីករាលដាល យ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ធ្វើឲ្យកិត្តិយសលោក ដូណាល់ ត្រាំ ធ្លាក់ ចុះយ៉ាងខ្លាំង។

ឆ្លើយតបទៅនឹងសកម្មភាពខាងលើលោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់ ថា អ្វីដែលលោក ដូណាល់ ត្រាំ បាននិយាយ គឺជារឿងមិនពិតទាំងអស់។ ជាភ័ព្វសំណាង មនុស្សដូចលោក ដូណាល់ ត្រាំ មិនអាច ដឹកនាំអាមេរិកបានឡើយវាជារឿងប្រសើរបំផុតសម្រាប់ពលរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរលោកត្រាំបានចោទលោកស្រី គ្លីនតុន ថា បានប្រើប្រាស់ស្ត្រីដើម្បីកេងចំណេញនយោបាយក្នុងការបោះ ឆ្នោតនាពេលខាងមុខ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរលោក ដូណាល់ ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ស្ត្រីមួយចំនួននៅក្នុង ពិធីនៃការធ្វើបទអត្ថាធិប្បាយមួយកាលពីឆ្នាំ២០០៥ ហើយបានលាតត្រដាងឲ្យដឹង កាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃ សុក្រកន្លងមកនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបមកពីគណបក្សសាធារណរដ្ឋ ដកទំនុកចិត្តក្នុងការគាំទ្រដល់លោក ដូណាល់ ត្រាំ ដែលត្រៀមខ្លួនក្នុងនាមបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងអាណត្តិថ្មី។ ទូរទស្សន៍ប៊ីប៊ីស៊ីបានផ្សព្វ ផ្សាយដំណឹងដ៏កក្រើកនេះនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៦ ។

មានសមាជិកមកពីគណបក្សសាធារ ណរដ្ឋដែលជាបុគ្គលសំខាន់ៗជាច្រើននាក់ បានថ្លែងថា ពួកគេនឹងមិនបោះឆ្នោតឲ្យ លោក ត្រាំ ឡើយ ចាប់តាំងពីបានដឹងអំពីព័ត៌មានដែលបានបង្ហាញឲ្យដឹងនៅក្នុង បទអត្ថាធិប្បាយកាលពីថ្ងៃសុក្រនោះ។ ប៉ុន្តែលោក ត្រាំ បានថ្លែងបញ្ជាក់ថា លោក នឹងមិនបោះបង់ចោលឡើយសម្រាប់ការប្រកួតប្រជែងមួយនេះ ពោលគឺការដណ្តើម យកតំណែងជាប្រធានាធិបតី ហើយលោក ក៏នឹងមិនធ្វើឲ្យបណ្តាអ្នកគាំ្រទ្រដល់រូបលោកអស់សង្ឃឹមនោះដែរ ។

គោលនយោបាយរបស់លោក ត្រាំ ត្រូវ បានអ្នកវិភាគបញ្ជាក់ថា មិនអាចដឹកនាំ សហរដ្ឋអាមេរិកបានឡើយដោយសារតែលោកមិនទទួលយកគោលនយោបាយ សំខាន់ៗមួយចំនួនដែលត្រូវបន្តអនុវត្តពីប្រធានាធិបតីមុនដូចជាការវាយប្រហារភេរ វកម្មជាដើម។ កាលពីលោកអូបាម៉ាជាប់ឆ្នោតគឺលោកត្រូវតែបន្តគោលនយោបាយធ្វើសង្គ្រាមពីប្រធានាធិបតីប៊ូសនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន។ មិនត្រឹមតែ ប៉ុណ្ណោះលោក ត្រាំ ធ្លាប់បានប្រកាសថា នឹងដកតំណែងមន្ត្រីទាំងអស់នៅក្នុងរដ្ឋការលោក អូបាម៉ា ។

នយោបាយប្រឆាំងភេរវកម្មរបស់ប្រធានាធិបតី អូបាម៉ា អាចនឹងត្រូវបោះបង់ចោល ប្រសិនបើបេក្ខភាពលោកដូណាល់ ត្រាំ ជាប់ ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។ ផ្ទុយ ទៅវិញបើលោកស្រីហ៊ីលឡារី គ្លីនតុន ជាប់ ឆ្នោតនោះអ្វីគ្រប់យ៉ាងនឹងប្រសើរឡើងក្នុងនោះមានទាំងគោលនយោបាយប្រឆាំងភេរ វកម្ម និងការគ្រប់គ្រងអាវុធដែលលោក អូបាម៉ា បានស្នើឡើងរហូតមកទល់ពេលនេះមិនទាន់បានអនុម័ត។

ការដឹកនាំរបស់លោក អូបាម៉ា នឹងត្រូវ បិទបញ្ចប់នៅខែមករា ឆ្នាំ២០១៧ ខាង មុខដោយជំនួសវិញដោយលោកស្រី ហីុល ឡារី គ្លីនតុន ឬលោកត្រាំ អាស្រ័យទៅលើ ការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។ គេបារម្ភថា ក្រុមភេរវករអាចនឹងដណ្តើមយកក្រុងរ៉ាកានិងម៉ូស៊ូលមកវិញ មុនពេលលោក អូបាម៉ា បញ្ចប់អាណត្តិ។ ទោះជាយ៉ាងណាក៏ប្រទេសធំៗដូចអាមេរិក បារាំងនៅតែប្រកាន់ជំហរពង្រឹងសន្តិសុខខ្ពស់ទាំងនៅសមរភូមិ និងទាំងក្នុងទឹកដីជាតិ របស់ខ្លួនផ្ទាល់។ បើបក្សប្រឆាំងសាធារណ រដ្ឋឈ្នះឆ្នោតនៅពេលខាងមុខរដ្ឋាភិបាលអាមេរិកថ្មីចេញមកពីបក្សសាធារណរដ្ឋក៏ប្រហែលជានៅប្រកាន់ជំហរប្រឆាំងភេរវ កម្មខ្ពស់ដែរ ពីព្រោះអាមេរិកក៏ជាផ្ទាំងស៊ីបធំនៃការវាយប្រហាររបស់ក្រុមភេរវករផងដែរ។

ពេលនេះ អាមេរិកកំពុងខិតទៅជិតរុស្ស៊ី ក្នុងយុទ្ធនាការកម្ទេចក្រុមបង្កើតរដ្ឋអ៊ិស្លាមនៅស៊ីរី។ ប្រមុខការទូតលោក ចន ឃើរី ទើប នឹងមកពីធ្វើទស្សនកិច្ចនៅរុស្ស៊ី។ លោកសុំមិនប្រកាសពីវិធានការសហការគ្នារវាងរុស្ស៊ីនឹងអាមេរិកទេ ព្រោះដើម្បីកុំឲ្យបែក ការណ៍និងដើម្បីបន្តកម្ទេចក្រុមជីហាដកុំឲ្យ ពួកនេះដឹងផែនការមុន។

ជាមួយគ្នានេះក្រុមភេរវករអាចប្រើប្រាស់ ទឹកដីលីប៊ីធ្វើជាទីតាំងថ្មីក្រោយពេលដែលទីតាំងចាស់រងការវាយប្រហារពីអាមរិក និងរុស្ស៊ី។ នៅទីនោះក្រុមជីហាដរដ្ឋអ៊ិស្លាម អាចនឹងបាត់បង់ទីតាំងដ៏ធំរបស់ខ្លួននៅភាគ ខាងជើងលីប៊ីឈ្មោះថា សៀរត៍ ។ ទាហាន លីប៊ីកំពុងប្រយុទ្ធបំបែកទីតាំងនោះ។ តែ បើចាញ់សង្គ្រាមក្រុមជីហាដអាចនឹងបំបែក សកម្មជនរបស់ខ្លួនឲ្យទៅជាក្រុមតូចៗនៅកន្លែងផ្សេងៗទៀតនៅលីប៊ីឬក៏នៅប្រទេស ជិតខាងលីប៊ីក្នុងដែនដីអាហ្វ្រិកខាងជើង។ នេះជាអ្វីដែលលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបារម្ភជាងគេ។

នៅទីនោះក្រុមជីហាដរដ្ឋអ៊ិស្លាមមាន កូនទាហានពី២.០០០ទៅ៥.០០០នាក់ ជាសកម្មជនមកពីច្រើនប្រទេសក្នុងតំបន់ មានមកពីម៉ាលី ម៉ូរីតានី ម៉ារ៉ុក និងអេហ្ស៊ីប ជាដើម។ ក្រុមជីហាដមានវត្តមាននៅសៀរត៍ ក្នុងទីក្រុងទ្រីប៉ូលី និងនៅឌែរណា។ ដូច្នេះបើពួកនេះចាញ់សមរភូមិហើយនៅរាយ ប៉ាយជាក្រុមតូចៗតាមតំបន់ផ្សេងៗ វារឹត តែបង្កគ្រោះថ្នាក់ថែមទៀត។

យុទ្ធសាស្ត្រវាយប្រហារថ្មីផ្តោតទៅលើអាវុធសាមញ្ញៗដូចជាដុំថ្មឬកាំបិតផ្គាក់ទាហានជីហាដតូចៗទាំងនេះចង់វាយប្រហារពេលណានៅទីណាក៏បាន។ ប្រទេសទុយ ណេស៊ី កំពុងបារម្ភ ព្រោះថាក្នុងចំណោមសកម្មជនជីហាដនៅលីប៊ីមានជនជាតិ ទុយណេស៊ីជាង១០នាក់បានត្រឡប់ចូលទឹកដីទុយណេស៊ីវិញហើយ។ កូនទាហានជីហាដទាំងនេះគ្រោងបង្កភេរវកម្មក្នុងស្រុក ទេសរបស់ខ្លួន។

នៅអាហ្វ្រិកវិញក៏មានវត្តមានក្រុមអាល់ កៃដានៅតំបន់ម៉ាហ្គ្រេបកំពុងធ្វើសកម្មភាពនៅម៉ាលីនិងតំបន់សាហែលផងដែរ ហើយពួកនេះកំពុងជ្រកកោននៅក្នុងប្រទេសលីប៊ី ៕ ម៉ែវ សាធី

 

trumptaxcut


ចែករំលែក៖