ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ដេីម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន និងបទល្មេីសលួចឆក់ ប្លន់ ទេីបកម្លាំងនៃអិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះធ្វេីការត្រួតពិនិត្យបន្ទប់ជួលចំនួន១៣បន្ទប់ មនុស្សស្នាក់នៅធម្មតាសរុប៣០នាក់ ប្រុស១៧នាក់ ១៨ឆ្នាំ៣០នាក់ ប្រុស១៧នាក់។

ក្រោយពិនិត្យរួចកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះស្រីម្នាក់ ដែលពាក់ព័ន្ធ

បញ្ហាគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីបន្តនិតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖