ភ្នំពេញ៖ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារះមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋរសនៅក្បែខាង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង១:៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថា នៅមុនពេលកើតហេតុពលរដ្ឋបានឃើញអណ្តាតភ្លើងឆេះចេញពីបង្គោលភ្លើង ក្រោយមកពួកគាត់នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន ដោយស្ថានភាពភ្លើងបន្តឆេះរាលដាលខ្លាំងក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ។
ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញធ្វេីការបាញ់ពន្លត់ចប់ឃើញថា ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ដោយខូចខាតតែផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបូករួមសម្ភារះក្នុងនោះមួយចំនួនធំតែប៉ុណ្ណោះ ចំពោះមូលហេតុនៃការឆេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច