ខេត្តស្វាយរៀង:តុលាការខេត្ត បញ្ជូនជនសង្ស័យ៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណី ចរចរណ៍អាវុធសម្រាប់ប្រហាផ្សេងទៀតនៅក្រុងបាវិត។
នគរបាលខេត្តស្វាយរៀង បានអោយដឹងនៅល្ងាច ថ្ងៃទី៨ខែមករាឆ្នា២០២៦នេះថា ជនសង្ស័យមានទី១ឈ្មោះរស់ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិ កំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត (ម្ចាស់កាំបិតប៉័ងតោ) ។
ទី២-ឈ្មោះតឹក ឆេនចាន់នុរះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្រ្ទា (ម្ចាស់កាំបិត និងថ្ម១ដុំ)។
និងទី៣មានឈ្មោះ សេ មករា ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ។
ប្រភពបន្តថា នៅចំណុចលេីផ្លូវជាតិលេខ១ ខាងមុខបុរីCK ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយក្រុមបង្កាបង្រ្កាបបទល្មើសផ្សេងៗប្រចាំក្រុងបាវិត ពាក់ព័ន្ធ ករណី ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត ជនសង្ស័យចំនួន៣នាក់ ដើម្បីសាកសួរ ។
នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រស់ វាសនា និងឈ្មោះតឹក ឆេនចាន់នុរះ បានឆ្លើយសារភាពថា:ពួកខ្លួនពិតជាបានដាក់កាំបិតតាមខ្លួន ប្រាកដមែនគោលបំណងទុកការពារខ្លួន ព្រមទាំងដកហូតយក វត្ថុតាងរួមមានកាំបិតប៉័ងតោ ចំនួន២ដេីម
ថ្ម១ដុំម៉ូតូ ១គ្រឿង ម៉ាក់HONDA DREAM ព៌ណខ្មៅ ផ្លាកលេខស្វាយរៀង1V-9087 ឆ្នាំ២០២៥។

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច