ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យអ្នកជិះរងរបួសធ្ងន់ស្រាល២នាក់ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង២៤នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នុល ហូ ភេទប្រុស អាយុ៤៦ឆ្នាំ រងរបួសផ្ទៃមុខនិងបែកមាត់ មានអាសយដ្ឋាននៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងធ្វេីដំណេីរបញ្ច្រាសទិសដៅចរាចរណ៍ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូជិះបញ្ច្រាសទិសចរាចរណ៍រងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច