ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- ការយក ចេន ហ្ស៊ី ទៅកាត់ទោសនៅទីណាអាស្រ័យលើសំណុំរឿងរបស់សាម៉ីជន = មិនស្ថិតនៅលើមាត់ថារបស់មនុស្សខ្លះទេ?

២- ត្រូវយក ចេន ហ្ស៊ី ទៅកាត់ទោសនៅទីណានិងឃុំខ្លួននៅទីណាអាស្រ័យលើការកាត់ក្តីរបស់តុលាការ = ករណី ចេន ហ្ស៊ី មានពាក់ព័ន្ធច្រើនប្រទេស រួមមាន សហរដ្ឋអាមេរិក អង់គ្លេស កូរ៉េខាងត្បួង ចិន មីយ៉ាន់ម៉ា ហុងកុង  ម៉ាឡេ សឹង្ហបុរី ។ល។

៣-  ឆ្ងល់ដែរ ជនជាតិអាមេរិកសុទ្ធអ្នកចេះដឹង = តែនៅចាញ់បោកពីឧក្រឹដ្ឋកម្មឆបោកអនឡាយ?

៤- អង្គការសហប្រជាជាតិថាសៀមទេដែលជាមជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកឆ្លងដែន = មិនមែននៅកម្ពុជាទេ កម្ពុជាគ្រាន់តែបណ្តាញចេញពីសៀមទេ។

៥- បើចង់មានចំណាត់ការយ៉ាងណាលើ ចេន ហ្ស៊ី = លុះត្រាតែបណ្តាប្រទេសពាក់ព័ន្ធពិភាក្សារកចំណុចរួមមួយសមស្រប។

៦- រឿងឧក្រឹដ្ឋកម្មឆបោកតាមអនឡាយ ទោះបីសៀមខិតខំលាក់បាំងនិងផ្ទេរមកឲ្យប្រទេសជិតខាងយ៉ាងណា = ក៏មិនអាចលាក់ជិតទេ គូថនៅលើគោក?

៧- បើ ចេន ហ្ស៊ី មានសញ្ជាតិជាអង់គ្លេស សៃប្រឹស វ៉ាណាអាទូ ខ្មែរ = ហេតុម៉េចបានជាអាមាត់វៀចយកតែសញ្ជាតិខ្មែរមកដាក់បន្ទុកលើកម្ពុជា ដោយសារវាចង់ឲ្យថ្នាក់ដឹកនាំកម្ពុជាមានឈ្មោះអាក្រក់?

៨- ការបង្កកទ្រព្យសម្បត្តិចេនហ្ស៊ីបានហើយ = គឺជាកាត់ផ្តាច់សរសៃជើង ចេន ហ្ស៊ី មិនឲ្យដើរបោកបាន។

៩- អន្តរជាតិមិនបានមើលមកខ្មែរអាក្រក់ទេ = មានតែខ្មែរមួយចំនួននៅក្រៅប្រទេសដែលប្រមាថខ្មែរទេដែលលាបពណ៌ខ្មែរ?

១០- មជ្ឈមណ្ឌលឧក្រឹដ្ឋកម្មឆបោកឆ្លងដែនដែលអង្គការសហប្រជាជាតិវាយតម្លៃគឺនៅបាងកកឯណោះ = មិនមែននៅកម្ពុជាទេ អាមាត់វៀច? ៕

ប្រភព ៖ លោក សុខ ឥសាន

 


ចែករំលែក៖