ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក បេីកប្រតិបត្ដិការបង្រ្កាបល្បែងសុីសង ជល់មាន់ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង។
នៅក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែងបាន ១៩នាក់ ក្នុងនោះមាន ឈ្មោះភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានបញ្ហាសុខភាពជម្ងឺឡេីងសម្ពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែក១៨នាក់ផ្សេងទៀតបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីបំពេញនីតិវិធី ។
ក្រុមអ្នកលេងមាន(១)-ឈ្មោះ ថោង វិរះ ភេទប្រុស អាយុ ៤១ឆ្នាំ-(២)ឈ្មោះយឹង លីនដា ភេទប្រុស អាយុ៤០ឆ្នាំ- (៣)ឈ្មោះឡាំ ចន្ធូរ ភេទប្រុស អាយុ៣២ឆ្នាំ (៤)ឈ្មោះម៉ៅ រិនភេទប្រុស អាយុ៦២ឆ្នាំ-(៥)ឈ្មោះវង សូវង្ស ភេទ ប្រុស អាយុ ៣៣ឆ្នាំ,(៦)-ឈ្មោះយឹម សំណាង ភេទ ប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង, (៧)-ឈ្មោះលឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ, (៨) – ឈ្មោះហៃ ទូច ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង (៩)-ឈ្មោះ សុខ វី ភេទ ប្រុស អាយុ៤០ឆ្នាំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (១០)-ឈ្មោះ លៀង គា ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (១១)-ឈ្មោះ រ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំនៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល (១២)-ឈ្មោះ លីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ (១៣)-ឈ្មោះលីម មី ភេទ ប្រុស អាយុ៣៤ឆ្នាំទាំង២នាក់នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង (១៤)-ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំនៅភូមិដំណាក់អំពិល ឃុំ
ដំណាក់អំពិល ស្រុកអង្គស្នួល (១៥)-ឈ្មោះ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំនៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល (១៦)-ឈ្មោះ ជី វុិត ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល (១៧)ឈ្មោះចាន់ ថារ៉ាវី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួលនិង (១៨)ឈ្មោះ លី វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ។
ចំពោះសម្ភារៈវត្ថុតាងដកហូត ៖ ទូរស័ព្ទ១៥គ្រឿង ; ម៉ូតូ៨គ្រឿង ; ប្រាក់រៀលមួយចំនួន និងមាន់ជល់ ៤ក្បាល ករណីខាងលេីស្រុកសំរិងទង កំពុងកសាងសំណុំរឿងបញ្ជូនទៅខេត្ដចាត់ការតាមនីតិវិធី ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច