ភ្នំពេញៈ នារី ម្នាក់សង្ស័យស្រវឹងស្រាបាន បេីក រថយន្ត មួយគ្រឿង ម៉ាក Jeep បុក រះ ចូល ផ្ទះ ប្រជាពលរដ្ឋ ហើយទៅបុកបាក់រលំបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើមនិងផ្លាសសញ្ញាចរាចរណ៍ និងរថយន្ត មួយគ្រឿង ទៀត។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ១២:៥០នាទី យប់ រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៥ ខែ មករា ឆ្នាំ ២០២៦ ស្ថិត នៅ តាមបណ្តោយ ផ្លូវ ជាត លេខ 5 ក្នុង សង្កាត់ ច្រាំង ចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានប្រាប់អោយដឹងថា នារី ម្នាក់ បានបេីក រថយន្ត មួយគ្រឿង ម៉ាក Jeep ពាក់ ផ្លាកលេខភ្នំពេញ 2CE-9282 បុក រះ ចូល ផ្ទះ ប្រជាពលរដ្ឋ បណ្តាល អោយ រង ការ ខូចខាត សម្ភារៈមួយចំនួនធំ និងបណ្ដាលអោយបាក់រលំបង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើមនិងផ្លាសសញ្ញាចរាចរណ៍ និងរថយន្ត មួយគ្រឿង ទៀតរង ការ ខូចខាតផងដែរ តែសំណាងល្អមិនបណ្ដាលអោយមានមនុស្សរងរបួស។
ក្រោយកេីតហេតុ ក ម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌឫស្សីកែវ បានចុះមកដល់ទីតាំងខាងលេី ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។ស រស្មី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច