ព័ត៌មានទាន់ហេតុការណ៍៖

គ្មានអាជ្ញាប័ណ្ណផង នាំមនុស្សរាប់រយនាក់ជីករុកយករ៉ែត្បូងម៉ាសេរី បែករឿង តាំងត្រដាប់ត្រដួសបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមានឈ្មោះ ច្រឹកទូច និង ឈ្មោះធួន ជាមេបទល្មើស និងជាថៅកែ។ នេះយោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ នឹងកម្មករជីកត្បូងបានប្រាប់ ។

បទល្មើសរ៉ែត្បូង ដែលបាននិងកំពុងកើតមាន គឺស្ថិតនៅចំណុចភូមិ ចាងរ៉ាង ឃុំ សា យស់ ស្រុក លំផាត់ ខេត្តរតនគិរី។ ហើយសកម្មភាពនេះបានកើតឡើង កាលពីថ្ងៃទី៨-១០ ខែ តុលា ឆ្នាំ២០១៦ថ្មីៗនេះ។

ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីនេះមិនបានដឹង ហើយ ក៏មិនបានឃើញលិខិតស្នើសុំធ្វើអាជីវកម្មនោះទេ បើធ្វើយ៉ាងនេះខុសច្បាប់ហើយ”។ លោក នូ ថេរ អភិបាលស្រុកលំផាត់ បានបញ្ជក់ថា”មិនមានអាជ្ញាធរភូមិ ឃុំ ណាម្នាក់ធ្វើសេចក្តីរាយការណ៍ មកថ្នាក់ស្រុកនោះទេ ។លោកបានបញ្ជាក់ទៀតថា លោក មិនជឿរថាកើតមានរឿងនេះទេ លោកថា លោកនឹងចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកចុះទៅមើល” ។

លោក ញ៉ែម សំអឿន អភិបាលរងខេត្តទទួលបន្ទុកព័ត៌មានបទល្មើស និងសន្តិសុខខេត្តថា លោក ក៏មិនបានដឹងរឿងនេះនៅឡើយដែរ តែលោក ថា ចាំសួរទៅមន្ទីរជំនាញសិន។ តែយ៉ាង ណា លោករដ្ឋលេខាធិការ ក្រសួងរ៉ែ ក៍បានទទួលព័ត៌មាននេះពីក្រុមអ្នកសារព័ត៌មានហើយដែរ តែមិនដឹងថា មន្ត្រីមូលដ្ឋានស្រុក ខេត្ត និងក្រសួងចាត់វិធានការយ៉ាងណានោះទេខណៈអ្នកសារព័ត៌មាននេះនូវមិនទាន់មានការឆ្លើយតបដ៏ជាក់លាក់ណាមួយ ពីមន្ត្រីជំនាញនោះដែរ? ៕ វុទ្ធឦសាន

bs-3 aew aew-1 aew-2 bs bs-1 bs-2


ចែករំលែក៖