ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានសរុបចំនួន ១១ ប្រទេស ត្រូវបាន បក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញឱ្យចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ «មហាសន្និបាតលើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម» (14th National Congress of the Communist Party of Vietnam) 

ចែករំលែក៖

ភ្នំពេញ ៖ អ្នកសារព័ត៌មានសរុបចំនួន ១១ ប្រទេស រួមមាន៖

១. កម្ពុជា (Cambodia)

២. ឡាវ (Lao)

៣. គុយបា (Cuba)

៤. ឥណ្ឌា (India)

៥. ស្រីលង្កា (Sri Lanka)

៦. ម៉ូសំប៊ិក (Mozambique)

៧. នេប៉ាល់ (Nepal)

៨. រុស្ស៊ី (Russia)

៩. ព័រទុយហ្គាល់ (Portugal)

១០. សហរដ្ឋអាមេរិក (USA)

១១. វៀតណាម (Vietnam)

ត្រូវបាន បក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញឱ្យចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ «មហាសន្និបាតលើកទី១៤ នៃគណបក្សកុម្មុយនីស្តវៀតណាម» (14th National Congress of the Communist Party of Vietnam) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦ នៅទីក្រុង ហាណូយ។

ថ្នាក់ដឹកនាំ (ទទក) បានបញ្ជាក់ថា ៖ សម្រាប់ ព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងអ្នកសារព័ត៌មានចំនួន ២ រូប ចូលរួម ដែលមកពី ទូរទស្សន៍ជាតិកម្ពុជា (TVK)។

បន្តថា ៖ ការចូលរួមក្នុងឱកាសនេះ ជាឱកាសដ៏មានតម្លៃក្នុងការខិតខំស្វែងយល់បន្ថែម អំពីការរៀបចំព្រឹត្តិការណ៍ធំៗ និងការរៀបចំផែនការផ្សព្វផ្សាយ ដែលអញ្ជើញអ្នកសារព័ត៌មានអន្តរជាតិចូលរួមយកព័ត៌មាន។ ចំណេះដឹងថ្មី លេីជំនាញចាស់🇰🇭🙏៕

ប្រភព ៖ Or Leakhena


ចែករំលែក៖