ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតអគារនៅចិនស្លាប់ និងរបួសជាច្រើននាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយសារតែបាក់រំលំអគារមួយ កាលពីថ្ងៃទី១០ ខែតុលា ស្ថិតនៅខេត្ត Zhenjiang ប្រទេសចិន បានកើនឡើងរហូតដល់ជាង២០នាក់ និងមានរបួសជាច្រើននាក់ទៀត ។

ហេតុការណ៍ដួលរលំអគារស្នាក់នៅ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤និង០០នាទីព្រឹក នៅស្រុក Wenzhou ។

រដ្ឋបាលស្រុកខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន២៦នាក់ ត្រូវបានទាញចេញពីអគារ ដែលរលំនោះ ប៉ុន្តែជួយសង្គ្រោះបានតែ៦នាក់ប៉ុណ្ណោះ ។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អគារដែលដួលរលំនោះ បានសាងសង់ឡើងដោយអ្នកភូមិមានចំនួន៥ជាន់ ដែលបានសង់ នៅក្នុងឆ្នាំ១៩៧០ ប៉ុន្តែក្រុមអ្នកសង្គ្រោះ បានបញ្ជាក់ថា ជាន់ទី២ មានបញ្ហា ។

ក្រុមជួយសង្គ្រោះជាង៨០០នាក់ រួមទាំងប៉ូលិស ឆ្កែហិតឃ្លិន ខិតខំស្វែងរកអ្នកដែលជាប់គាំនៅខាងក្នុងអគារ ។ មកទល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុ ច្បាស់លាស់នៅឡើយទេ។

មន្ត្រីរដ្ឋាភិបាលខេត្តZhenjiangបានបង្កើតក្រុមស្រាវជ្រាវ ពិសេសដើម្បីស្វែងរកការពិត ពីគ្រោះថ្នាក់សម្លាប់មនុស្សយ៉ាងច្រើនបែបនេះ ៕ ម៉ែវ សាធី

drw3 dwe


ចែករំលែក៖